Display with inline and block-level block



រាល់ tag របស់ HTML គឺសុទ្ធតែមានលក្ខណៈជា box។ ប៉ុន្តែ box មាន ២ ប្រភេទគឺ inline និង block box 
block box បង្កើតនូវការចុះបន្ទាត់ពីមុនវា និងពីក្រោយវា ដូចជា p, div, table, ul, ol, li … 
inline box មិនង្កើតនូវការចុះបន្ទាត់អ្វីទាំងអស់ ហើយវាស្ថិតនៅបន្ទាត់តែមួយជាមួយនឹង tag ដទៃទៀត។
inline box tag មានដូចជា <strong>, <em>, <a>, <img>។ ចំពោះ tag ប្រភេទនេះគេអាច កំណត់ padding, margin ឆ្វេងស្តាំ
បាន ប៉ុន្តែមិនអាចកំណត់ខាងលើនិងខាងក្រោមបានទេ។ ដើម្បីពង្រីកគេនូវ line-height ជំនួសវិញ។  ដើម្បីធ្វើការប្តូរនូវ
ប្រភេទ box របស់វាត្រូវកំណត់នូវ display របស់វាក្នុង CSS ដូចខាងក្រោម៖
display: 
display:[inline|block|none] 
Defining Border 
Border មាននូវលក្ខណៈបីត្រូវកំណត់គឺពណ៌ ទំហំនិង style របស់វា។ ចំពោះ style មានដូចខាងក្រោម៖
border:   
border: color width style; 
border: #AABB44 1px solid; 
សំរាប់កំណត់លក្ខណៈ របស់ជ្រុងទាំងបួន។
Each Border Edge: 
border-left: color width style: 
border-top: color width style: 
border-right: color width style: 
border-bottom: color width style:
Each Border Porperty
border-width: width; 
border-color: color; 
border-style: style;
Each Border Edge and Property 
border-left-color: color; 
border-top-style: style; 
...
background-color: 
background-color: color;
ប្រើសំរាប់កំណត់ពណ៌របស់ផ្ទៃខាងក្រោយរបស់ box 
overflow: 
overflow: visible|scroll|auto|hidden; 
គេប្រើវានៅពេលអក្សរនៅខាងក្នុងលើសទំហំដែលផ្ទុក។ ជាធម្មតាក្នុង IE វានឹងពង្រីកទំហំរបស់ប្រអប់អោយត្រូវនឹង
បរិមាណទំហំអក្សរ។ តែក្នុង browser ដទៃទៀតវានឹងធ្វើអោយអក្សរខាងក្នុង ហៀរចេញមកក្រៅ box។ ហេតុដូច្នេះ
គេប្រើនូវ overflow ដើម្បីដោះស្រាយបញ្ហានេះ។
·         visible ៖ គឺដូចធម្មតាគឺវានឹងបង្ហាញអក្សរដែលមាន
·         scroll ៖ គឺវាបង្កើតនូវ scrollbar ដើម្បីរំកិល។ វាបង្ហាញជានិច្ចបើទោះបីជាទំហំគ្រប់គ្រាន់ក៏ដោយ។
·         auto ៖ គឺដូចជា scroll តែវាមាន scrollbar តែពេលវាលើសទំហំប៉ុណ្ណោះ។
·         hidden ៖ គឺវាបង្ហាញតែអក្សរដែលស្ថិតនៅក្នុងដែនកំណត់របស់វាតែប៉ុណ្ណោះ។
Wrap Content with Floating Elements
float:
  float: left|right|none;
·         left : ប្រើសំរាប់ទាញអោយ Element ទៅផ្នែកខាងឆ្វេង និងអ្វីដែលនូវក្រោម នឹងមកឋិតនៅជាប់ខាងស្តាំនៃ element នោះ។
·         right : ប្រើសំរាប់ទាញអោយ Element ទៅផ្នែកខាងស្តាំនិងអ្វីដែលនៅក្រោមនឹងមកឋិតនៅជាប់ខាងឆ្វេងនៃ element នោះ។
·         none : ប្រើសំរាប់រំកិលមកទីតាំងដើមវិញ។
Background, Border with float Problem
ជាធម្មតាពេលយើងកំណត់នូវ style របស់ box អោយ float ទៅខាងស្តាំ តែក្នុងករណីយដែលយើងមាននូវ Element
ដែលនៅពីក្រោម ដែលតម្រូវអោយបំពេញតែផ្នែកខាងឆ្វេង វាមិនមានប្រសិទ្ធិភាពទៅលើ background និង border
ទេដូចបង្ហាញនៅរូបដំបូង។ ដើម្បីដោះស្រាយនូវបញ្ហានេះ ក្នុង style របស់ element ដែលមាន background, border
នោះត្រូវបន្ថែមនូវ overflow:hidden ទើបបាន ដូចកូដខាងក្រោម៖  
body{ 
 font-family:Georgia, "Times New Roman", Times, serif; 
}
h1{  
background-color:#CCCCCC;  
border:1px solid;  
overflow:hidden; 
} 
h2{  
margin-bottom:0px;  
border-bottom:2px dashed;  
color:#FF9933;  
overflow:hidden;  
zoom:1;//ប្រើចំពោះតែ IE 5 និង 6 ប៉ុណ្ណោះ ចំពោះ IE 7 មិនចាំបាច់ទេ 
} 
p{  
margin-top:0; 
}
#sidebar{  
background:rgb(227,108,10);  
border:#CC3300;  
float:right;  
width:250px;  
padding:20px;  
margin:20px; 
} 
* html #sidebar{ display:inline;} //ប្រើចំពោះតែ IE 5 និង 6  
clear: 
clear: left|right|both|none; 
ប្រើសំរាប់បង្គាប់អោយ element កុំអោយ  wrap បំពេញ element ដែលបាន float។ ការធ្វើបែបនេះ វាធ្វើអោយ  element
ធ្លាក់មកពីក្រោម element ដែល float
·         left ៖ វានឹងធ្លាក់មកក្រោម element ដែល float ខាងឆ្វេងតែនៅបំពេញ element right float 
·         right ៖ វានឹងធ្លាក់មកក្រោម element ដែល float ខាងស្តាំតែនៅបំពេញ element left float
·         both ៖ វានឹងធ្លាក់មកក្រោម element ដែល float 
·         none ៖ វានឹងទៅបំពេញ element ដែល float
Display with inline and block-level block Display with inline and block-level block  Reviewed by Unknown on 11:35 PM Rating: 5

No comments:

ads
Theme images by 5ugarless. Powered by Blogger.