ការណែនាំឲ្យស្គាល់ពីCSS
តើអ្វីទៅជា CSS ?
ពាក្យថា CSS តំណាងអោយ Cascading Style Sheets ។ វាជាវិធីមួយក្នុងការបែងចែកទម្រង់របស់ Web Site
ឬក៏សំរាប់ បន្ថែមសោភ័ណ្ឌភាពអោយ Web Site បានយ៉ាងល្អប្រណិតទៀតផង។
តើ CSS ដំណើរការយ៉ាងដូចម្តេច?
»ពាក្យថា Style
សំដៅទៅលើនិយមន័យរបស់ម៉ូដអក្សរ ពណ៌ និងម៉ូដដទៃទៀត។
»គ្រប់ Style
ទាំងអស់ត្រូវតែមានឈ្មោះខុសប្លែកពីគ្នា វាជា Selector ។
»
SelectorនិងStyle ត្រូវតែសរសេរអោយនៅជាមួយគ្នា ខុសពីក្នុង HTML ដែលយើងត្រូវសរសេរ ពេលដែល
យើងត្រូវការហៅយកមកប្រើតែប៉ុណ្ណោះ។
ឧទាហរណ៍
ការសរសេរក្នុង Cell Table ជំនួសឲ្យការសរសេរបញ្ជាក់ម៉ូដអក្សរដដែលក្នុងការរត់ចូលទៅកាន់Cell នៃTable
ជាបន្តបន្ទាប់
យើងអាចកំណត់ Style អោយហើយនឹងចាំហៅយកមកប្រើនៅពេលក្រោយ។
សូមពិនិត្យឧទាហរណ៍
ដ៏សាមញ្ញពីរខាងក្រោមនេះ។
ការសរសេរតាមលក្ខណៈរបស់ HTML
<table>
<tr><td bgcolor=”#FFCC00”
align=”left”><font face=”arial” size=”2” color=”red”>
<b>this is table test
1</b>
</font></td>
</tr>
<tr><td
bgcolor=”#FFCC00” align=”left”><font face=”arial” size=”2”
color=”red”>
<b>this is table test
2</b>
</font></td>
</tr>
<tr><td bgcolor=”#FFCC00”
align=”left”><font face=”arial” size=”2” color=”red”>
<b>this is table test
3</b></font></td>
</tr>
</table>
ការសរសេរតាមរយៈ CSS
<table>
<tr><td
class=”subtext”>this is table test 1</td></tr>
<tr><td
class=”subtext”>this is table test 2</td></tr>
<tr><td
class=”subtext”>this is table test 3</td></tr>
</table>
Introduction to Cascading Style Sheets
ការបង្កើត CSS
Internal CSS ជាការសរសេរនូវ កូដ CSS ក្នុង File ជាមួយគ្នា នឹង HTML។ គេមានវិធីពីរយ៉ាងគឺ៖
ការប្រើតាម style tag
Syntax: <style type=”text/css”> Css_statements; </style>
ការប្រើនូវ style attribute ក្នុង tag
Syntax: <tag_name
style=”css_statements”></tag>
External CSS ជាការសរសេរនូវ កូដ CSS ក្នុង File មួយដោយឡែកពី HTML File។ គេមានវិធីក្នុងការតភ្ជាប់
ទៅកាន់
CSS File ពីរយ៉ាង៖
ការប្រើនូវ link tag
Syntax <link rel=”stylesheets”
type=”text/css” href=”css_file_path”/>
ការប្រើនូវ @import ក្នុង style
tag
Syntax
<style type=”text/css”>
@import url(css_path);
</style>
ការណែនាំឲ្យស្គាល់ពីCSS
Reviewed by Unknown
on
11:02 PM
Rating:
No comments: